កីឡាករ​ដែល Assists បាន​ច្រើន​ជាងគេ​ទាំង ១០​នាក់​នៅ Champions League នា​ពេល​បច្ចុប្បន្ន (មានវីដេអូ)

0

គ្រប់​គ្នា​ដឹង​អំពី​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​របស់ Cristiano Ronaldo ហើយ​គាត់​ក៏​មានការ Assist ច្រើន​ជាងគេ​ផង​ដែរ ក៏​ដូច​ជា​រក​គ្រាប់​បាល់​បាន​យ៉ាង​សន្ធឹក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ។

រាប់​ចាប់តាំងពី​រដូវ​កាល ១៩៩២-១៩៩៣ មក គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​យុគសម័យ Champions League ទំនើប​ដែល​មានការ Assist ច្រើន​ដូច Ronaldo នោះ​ទេ បើ​ទោះបីជា​តារា​ឆ្នើម​របស់ Paris Saint-Germain បច្ចុប្បន្ន​ពីរ​រូប​ខិត​កាន់តែ​ជិត​កំណត់​ត្រា​នេះ​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ៤៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៨៤ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈ​ដែល Lionel Messi ស៊ុត​បាន ៣៦ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៥២ ប្រកួត និង Angel Di Maria ស៊ុត​បាន ៣៤ គ្រាប់​ក្នុង​ក្នុង​ការ​បង្ហាញខ្លួន ៩៥ ប្រកួត​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​កំពូល​ទាំង ១០​រូប ដែល​មានការ Assist ច្រើន​ជាងគេ​នៅ Champions League នា​ពេល​បច្ចុប្បន្ន​នេះ

សូមទស្សនាវីដេអខាងក្រោម៖

Cristiano Ronaldo Assist បាន ៤២ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៨៤ ប្រកួត
Lionel Messi Assist បាន ៣៦ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៥២ ប្រកួត
Angel Di Maria Assist បាន ៣៤ ដង​ក្នុង​ការ​បង្ហា​ខ្លួន ៩៥ ប្រកួត
Ryan Giggs Assist បាន ៣១ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៥១ ប្រកួត
Xavi Hernandez Assist បាន ៣០ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៥៧ ប្រកួត
Andres Iniesta Assist បាន ២៩ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៣២ ប្រកួត
Neymar Assist បាន ២៩ ដង​ក្នុង​ការ​បង្ហា​ខ្លួន ៧១ ប្រកួត
Karim Benzema Assist បាន ២៨ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១៣៣ ប្រកួត

Cesc Fabregas Assist បាន ២៦ ដង​ក្នុង​ការ​បង្ហា​ខ្លួន ១១០ ប្រកួត
Luis Suarez Assist បាន ២៦ ដង​ក្នុង​ការ​បង្ហា​ខ្លួន ៧៥ ប្រកួត