លោក ឌួ​ង ឆាយ​៖ ត្រឹម​ស្បថ​មិន​ហ៊ាន​ស្បថ​ផង ខ្លាំង​ដើរ​ប្តឹង​គេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឌួ​ង ឆាយ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា “​បើ​នាង​គ្រាន់បើ​កុំ​ប្តឹង​គេ មក​ស្បថ និង​មើល​ភស្តុ​តាង​ជាមួយ​ខ្ញុំ​រួច​ហើយ​ចុះ​ចេញពីផ្ទះ​ខ្ញុំ​ទៅ​នៅផ្ទះ​របស់​ម្តាយ​នាង​វិញ​ទៅ​បើ​នាង​គ្រាន់បើ​ដូច​នាង​និយាយ​។ ត្រឹម​ស្បថ​មិន​ហ៊ាន​ស្បថ​ផង ខ្លាំង​ដើរ​ប្តឹង​គេ​។ នាង​មិន​ខ្លាច​បាបកម្ម​មែន កម្ម​ពៀរ​មាន​ពិត ទាន់ហន់​ណាស់​នាង ស្រវឹង​បើកឡាន​បុក​ទ្រូងផ្លូវ​ថ្ងៃមុន​ម្តង​ហើយ​មិន​រៀងចាល ព្រះ និង​ទេវតា​ផ្តល់​ឱកាស​អោយ​នាង​កែប្រែ​ខ្លួន​សារ​ជា​ថ្មី​។ ប៉ុន្តែ​នាង​មិន​ភ្ញាក់រលឹក​ដឹង​កំហុស​កែប្រែ​ខ្លួន​សារ​ជា​ថ្មី​លៈបង់​សុរា​មេ​រយៈ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​អោយ​កូន​ៗ និង​ចែកពេល​វេលា​អោយ​ខ្ញុំ​ជាមួយ​កូន​ៗ​ស្មើភាព​គ្នា​។ បើ​ខ្ញុំ​ជា​នាង​ខ្ញុំ​ខ្មាស់​គេ​ណាស់ អានិត​តែ​កូន​ៗ​ខ្ញុំ​”៕