លោក Xavi ពេញចិត្ដនឹងការនាំយកអតីតមិត្ដរួមក្រុម គឺខ្សែការពារ Carles Puyol មកចូលជាសមាជិកនៃក្រុមគ្រូបង្វឹក ប្រសិនបើគាត់ទទួលបានការងារនៅក្លិប Barcelona ។ជាការពិតណាស់ អតីតខ្សែបម្រើឆ្នើម Xavi ជាបេក្ខភាពនាំមុខមួយរូប ក្នុងការក្លាយខ្លួនជាគ្រូបង្វឹកថ្មីនៅក្លិប Barcelona បន្ទាប់ពីលោក Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែង កាលពីសប្ដាហ៍មុន។
ជាមួយគ្នានោះ ក៏មានការអះអាងថា Xavi ចង់ឲ្យ Puyol ចូលរួមផងដែរ ដោយសារគិតថាអតីតប្រធានក្រុមរូបនេះ ជាបេក្ខភាពដ៏ល្អឥតខ្ចោះ។ទោះជាយ៉ាងណាប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកក៏កំពុងពិភាក្សាជាមួយលោក Xavi ផងដែរ។
ខណៈបច្ចុប្បន្នបុរសវ័យ ៤១ឆ្នាំរូបនេះ កំពុងដឹកនាំក្លិប Al Sadd របស់ប្រទេសកាតា ហើយកិច្ចសន្យានៅសល់រយៈពេល ២ឆ្នាំទៀតឯណោះ៕