Suarez បាន​សារភាព​ថា ក្លិប​អង់គ្លេស​មួយ​នេះ ដែល​ខ្លួន​ធ្លាប់​ចង់ទៅ

0

Luis Suarez បាន​សារភាព​ថា គាត់​ចង់​ចាក​ចេញពី Liverpool រួច​ហើយ​ទៅ​ចូលរួម​ជាមួយ Arsenal ក្នុង​ឆ្នាំ ២០១៣ ពីព្រោះ​គាត់​មិន​ចង់​ខកខាន​ក្នុង​ការ​លេង​នៅ Champions League ។

គួរ​រំលឹក​ថា កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូប​នេះ បាន​ចូលរួម​ជាមួយ​ហង្ស​ក្រហម​ក្នុង​ឆ្នាំ ២០១១ ហើយ​បាន​ចំណាយពេល​បី​ឆ្នាំ​នៅ​ទីនោះ មុន​ពេល​ចាកចេញ​ទៅ Barcelona ។ បន្ទាប់​ពី​បាន​ចូលរួម​ជាមួយ Barcelona គាត់​បាន​ឈ្នះ​ពានរង្វាន់ La Liga ចំនួន ៤ ដង និង Champions League ផង​ដែរ​។

កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ ៣៤ ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ Atletico Madrid ជា​កន្លែង​ដែល​គាត់​ស៊ុត​បញ្ចូល​ទី​បាន ២១ គ្រាប់​ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់ និង​ស៊ុត​បញ្ចូល​ទី​បាន ៧ ដង​ក្នុង​ការ​បង្ហាញខ្លួន ១៤ លើក​ក្នុង​ឆ្នាំ ២០២១-២០២២៕