យោងតាមរបាយការណ៍របស់ Fichajes បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍ជាថ្មីលើខ្សែការពាររបស់ក្លឹប Leicester City។
ខ្សែការពារសញ្ជាតិទួរគី កីឡាករ Caglar Soyuncu កំពុងខិតជិតដល់ ១៨ ខែចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយ Leicester City ។ ដូច្នេះហើយ បិសាចក្រហមគ្រោងនឹងដាក់គាត់ក្នុងបញ្ជីកីឡាករដែលត្រូវចុះហត្ថលេខានៅរដូវក្តៅក្រោយ។
ក្លឹបយក្សនៅ Premier League បាននាំយកខ្សែការពាររបស់អធិរាជស កីឡាករ Raphael Varane នៅរដូវក្តៅនេះ ប៉ុន្តែចង់បានខ្សែការពារកណ្តាលម្នាក់ទៀត ដោយសារទម្រង់ការពារមិនសូវល្អរបស់ពួកគេនាពេលថ្មីៗនេះ។ទោះជាយ៉ាងណាក៏ដោយ Leicester City បានបង្ហាញរួចហើយថាជាក្រុមដ៏លំបាកក្នុងការចរចាតម្លៃ ហើយការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Soyuncu នឹងមិនងាយស្រួលទេសម្រាប់ Manchester United ៕