​ខ្សែបម្រើ Bayern Munich ម្នាក់​ ស្ម័គ្រចិត្ត​ធ្វើការ​ក្រោម​ការ​ដឹកនាំ​របស់ Xavi

0

តារា​ឆ្នើម​របស់​ក្លឹ​ប Bayern Munich កីឡាករ Marc Roca បាន​ស្ម័គ្រចិត្ត​ធ្វើការ​ក្រោម​ការ​ដឹកនាំ​របស់ Xavi នៅ​ក្លឹ​ប Barcelona ។ រឿង​នេះ​នឹង​កើតឡើង ប្រសិនបើ​អ្នក​ចា​តា់​ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ថ្មី​នៃ​ក្រុម Camp Nou នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fichajes​។

Marc Roca បាន​ផ្លាស់​ប្តូរ​ពី​ក្លឹ​ប Espanyol ទៅ​កាន់​ឱ្យ​ម្ចាស់​ជើងឯក​អា​ល្លឺ​ម៉​ង់ Bayern Munich ក្នុង​តម្លៃ​ខ្លួន ១៦ លាន​អឺ​រ៉ូ​កាលពី​រដូវក្តៅ​មុន​។ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​មិនសូវ​ទទួល​បាន​ផ្លែផ្កា​សម្រាប់​គាត់​នោះ​ទេ ដោយ​គាត់​បាន​បង្ហាញខ្លួន​ត្រឹមតែ ៥១៩​នាទី​ប៉ុ​ន្នោះ​សម្រាប់​ការ​លេង​ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​នៅ​ក្លឹ​ប ហើយ​មិន​អាច​រក​គ្រាប់​បាន​ឡើយ​។

Roca បាន​ជួបនឹង​បញ្ហា​ជាមួយនឹង​ពេលវេលា​លេង​ដែល​ពិបាក​ជាង​មុន​ក្នុង​រយៈពេល​នេះ ដោយ​ខ្សែបម្រើ​រូប​នេះ​នៅ​មិន​ទាន់​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម Bayern Munich នោះ​ទេ​។ គាត់​ហាក់ដូចជា​មិន​មាន​កន្លែង​នៅ​ក្នុង​ផែនការ​របស់​លោក Julian Nagelsmann សម្រាប់​ពេល​អនាគត​ទេ ហើយ​ប្រហែលជា​ក្លឹ​ប​នឹង​មិន​បន្ត​កុងត្រា​ជាមួយ​គាត់​ឡើយ​។

ដោយ​មានការ​លំបាក​នៅ​ឯ​ក្លឹ​ប Bayern Munich ដូចនេះ Roca ត្រូវ​បាន​គេ​អះអាង​ថា ចង់​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​។ Barcelona គឺជា​ក្លឹ​ប​ដែល​ចាប់អារម្មណ៍​លើ​គាត់​។ យោង​តាម​របាយការណ៍​កីឡាករ​វ័យ ២៤ ឆ្នាំ​បាន​ស្ម័គ្រចិត្ត​រួមរស់​ជាមួយ Xavi ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​ទទួល​បន្ទុក​ជា​អ្នកចាត់ការ​ថ្មី​របស់ Barcelona ។

Roca ចង់​ធ្វើការ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ខ្សែបម្រើ​កណ្តាល​នៅ Barcelona ។ ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា តើ​ក្លឹ​ប​កា​តា​ឡាន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​គាត់​មក​ពី​ក្លឹ​ប Bayern Munich ដែរ ឬទេ?