Zlatan Ibrahimovic បានផ្តល់ដំបូន្មានដល់ Kylian Mbappe អំពីរបៀបដែលត្រូវកែលម្អខ្លួនឯង។ កីឡាករសញ្ជាតិបារាំងរូបនេះស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងការប្រកួត។ យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតជឿជាក់ថា Mbappe អាចកាន់តែល្អជាងមុន។
ថ្លែងទៅកាន់ Telefoot ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ Ibrahimovic បានអះអាងថា ដើម្បីក្លាយជាកីឡាករល្អបំផុត Mbappe ត្រូវតែហ៊ុំព័ទ្ធខ្លួនឯងជាមួយនឹងមនុស្សដែលជម្រុញគាត់ឱ្យស្រេកឃ្លានគ្រាប់បាល់។ Zlatan បានបន្តថា៖ «ខ្ញុំស្រលាញ់ Mbappé ប៉ុន្តែគាត់ធ្វើមិនទាន់បានគ្រប់គ្រាន់ទេ។ គាត់នឹងអស្ចារ្យជាងនេះ ប្រសិនបើគាត់ព្យាយាមកាន់តែខ្លាំង។ គាត់ត្រូវតែស្រេកឃា្លនគ្រាប់បាល់ គាត់ត្រូវតែតស៊ូ។ នៅជាមួយនឹងមនុស្សដែលប្រាប់អ្នកថា អ្នកមិនល្អគ្រប់គ្រាន់ ហើយអ្នកនឹងក្លាយជាមនុស្សល្អបំផុត»។
បញ្ជាក់ផងដែរថា Mbappe ស៊ុតបញ្ចូលទីបាន ១៣៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៦៩ ដងក្នុងការប្រកួតជិត ២០០ សម្រាប់ PSG ដោយឈ្នះពានរង្វាន់ Ligue 1 ចំនួន ៣ ដងជាមួយក្លឹបអ្នកមានបារាំង៕