Solskjaer បង្ហាញ​ការ​អាណិតអាសូរ​ចំពោះ​គ្រូធំ​របស់ Spurs បន្ទាប់​ពី​ជួប​រឿង​នេះ

0

លោក Ole Gunnar Solskjaer និយាយ​ថា​លោក​នឹង​ទាក់ទង​ជាមួយ​លោក Nuno Espirito Santo ដើម្បី​បង្ហាញ​នូវ​សា​មានចិត្ត បន្ទាប់​ពី​លោក​ត្រូវ​បាន Tottenham Hotspur បណ្ដេញ​ចេញពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​។

លោក Nuno បាន​ស្ថិត​នៅ​ក្នុង​សម្ពាធ ចាប់​តាំង​បរាជ័យ ០-៣ ក្រោម​ថ្វី​ជើង​របស់ Manchester United កាលពី​ថ្ងៃ​សៅរ៍​។ លោក​ត្រូវ​បាន​អ្នកគាំទ្រ​ស្រែក​ចំអក នៅ​ពេល​ប្ដូរ​ខ្សែប្រយុទ្ធ Lucas Moura ចេញពី​ទីលាន​។

ជ័យជម្នះ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ បាន​ផ្លាស់​ប្ដូរ​វាសនា​របស់​លោក Solskjaer ជាមួយ​ក្លិប​បិសាច​ក្រហម បន្ទាប់​ពី​កៅអី​របស់​លោក​នៅ Old Trafford កំពុង​ឡើង​កម្ដៅ​ខ្លាំង តាំងពី​ស​ប្ដា​ហ៍​មុន​។ លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ដល់​លោក Nuno ដែល​បាន​បាត់បង់​តំណែង​។

គ្រូបង្វឹក​ជនជាតិ​ន័​រ​វែ​សរូប​នេះ​បាន​និយាយ​ថា​៖ «​វា​មិនល្អ​នោះ​ទេ​ដែល​ឃើញ​គ្រូបង្វឹក​ល្អ​បាត់បង់​ការងារ​របស់​ពួក​គេ គាត់​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ ហើយ​ខ្ញុំ​មិនដឹង​ពី​ស្ថានភាព​របស់​គាត​នៅ Tottenham នោះ​ទេ ប៉ុន្ដែ​ក្នុង​នាម​មិត្ត​រួម​អាជីព អ្នក​នឹង​មិន​សប្បាយចិត្ត​នោះ​ទេ ដែល​រឿង​នេះ​បាន​កើតឡើង​។ អ្នក​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គាត់ ហើយ​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​»៕