មិន​ត្រឹម​ប្លន់​ទ្រព្យ​នោះ​ទេ ប៉ុន្តែ​នៅ​ឆ្លៀត​ប្លន់​ខ្លួនប្រាណ​កូន​ម្ចាស់ផ្ទះ​ទៀត

0

កំពត​៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តកំពត​បាន​បញ្ជូន​បុរស​ម្នាក់ ទៅ​កាន់​តុលាការ ក្នុង​ករណី​សង្ស័យ​ប្លន់​និង​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ម្នាក់​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ផាត ចិន្តា អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​ខេត្តកំពត​។ គួរ​បញ្ជាក់​ថា​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ មាន​ករណី​ប្លន់ និង​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អី​តិ​ជន​ម្នាក់ ដែល​រស់នៅ​ភូមិ​ប្រ​ភ្នំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ គ្រួសារ​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ដោយ​រៀបរាប់​ថា មាន​ជន​មិន​ស្គាល់​មុខ ៣​នាក់​បាន​គាស់​បង្អួច​សម្រុកចូល​ប្លន់ ហើយ​ចាប់រំលោភ​កុមារី​ពីរ​នាក់ មាន​អាយុ​១៣​ឆ្នាំ និង​១៧​ឆ្នាំ​រហូត​បាន​សម្រេច​។ នៅ​ក្នុង​ហេតុការណ៍​នេះ គ្រួសារ​រង​គ្រោះ​បាន​បាត់​កងដៃ​ប្លា​ទី​ន ខ្សែ​ក​ប្លា​ទី​ន ទូរ​សព្ទ​១​គ្រឿង លុយ​បី​ម៉ឺន​រៀល និង​ម៉ា​ស៊ី​កាត់​ស្មៅ​មួយ​គ្រឿង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​មាន​គ្នា​បី​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន​។ នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕