បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា Leo Messi បាននិយាយប្រាប់ Sport ថា “គ្មាននរណាម្នាក់នៅ Barcelona បានសួរខ្ញុំអំពីការលេងដោយគ្មានប្រាក់ខែនោះទេ។ ខ្ញុំបានកាត់ប្រាក់ខែរបស់ខ្លួនលើសពី ៥០ភាគរយ ហើយខ្ញុំក៏យល់កាត់បន្ថែមទៀត ដើម្បីជួលក្លឹបផងដែរ។ ប៉ុន្តែសម្តីរបស់លោក Joan Laporta បានធ្វើអោយខ្ញុំឆ្អែតចិត្ត។ ខ្ញុំមិនអាចទទួលយកបាននោះទេ”៕
