ចំណាត់ថ្នាក់​ខ្សែការពារ​អស្ចារ្យ​បំផុត​ទាំង ៥​នាក់ ក្រោម​ការ​ដឹកនាំ​របស់​លោក Sir Alex Ferguson

0

រយៈពេល ២៦ ឆ្នាំ​នៃ​ការ​លើក​ពាន​របស់​លោក Sir Alex Ferguson នៅ Manchester United មាន​កីឡាករ​ឆ្នើម​ៗ​របស់​ពិភពលោក​មួយ​ចំនួន​ផ្លាស់​មក​កាន់​ក្លឹ​ប​ដ៏​អស្ចារ្យ​មួយ​នេះ តួយ៉ាង​ដូច​ជា​៖ Cristiano Ronaldo, Roy Keane, Wayne Rooney, David Beckham, Ryan Giggs, Paul Scholes និង​តារា​ឆ្នើម​ជា​ច្រើន​ទៀត​បាន​ពាក់អាវ​របស់ Man Utd​។

លោក Sir Alex Ferguson ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ដង​គឺ​ក្នុង​ឆ្នាំ ១៩៩៨ និង ២០០៧ ។ លោក​បាន​ដឹកនាំ Manchester United ឈ្នះ​ពានរង្វាន់ Premier League ចំនួន ១៣ ដង Champions Leagues ចំនួន ២ ដង FA Cup ចំនួន ៥ ដង ពាន League Cup ចំនួន ៤ និង​ពានរង្វាន់ FIFA Club World Cup ។

លោក Sir Alex Ferguson ធ្លាប់​បាន​អះអាង​ថា​៖ «​ការ​ប្រយុទ្ធ​អាច​ត្រឹម​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​ការ​ការពារ​អាច​ឈ្នះ​ពាន​»​។ នៅ​ពីក្រោយ​ការ​ជោគជ័យ​របស់​ក្រុម Manchester United គឺ​មាន​ខ្សែការពារ​ដ៏​អស្ចារ្យ ដែល​នាំ​ក្លឹ​ប​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​ខ្សែការពារ​អស្ចារ្យ​បំផុត​ទាំង ៥​នាក់​ក្រោម​ការ​ដឹកនាំ​របស​លោក Sir Alex Ferguson៖

#5 Denis Irwin
#4 Gary Pallister
#3 Jaap Stam
#2 Rio Ferdinand
#1 Steve Bruce