ខ្សែការពារ ៥​រូបដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក នា​ពេល​បច្ចុប្បន្ន

0

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បានឃើញ​ឧទាហរណ៍​ជា​ច្រើន​អំពី​របៀប​ដែល​ខ្សែការពារ​លំដាប់​ពិភពលោក​អាច​ជួយ​ផ្លាស់​ប្តូរ​ក្រុម​ឲ្យ​កាន់តែ​អស្ចារ្យ ក្រុម​ខ្លាំង​ៗ​ទាំងអស់​ត្រូវការ​ពឹងផ្អែក​លើ​ខ្សែការពារ​ដ៏​រឹង​មាំ​។

លោក Sir Alex Ferguson ធ្លាប់​បាន​និយាយ​ថា​៖ «​ការ​វាយប្រហារ​ឈ្នះ​ការ​ប្រកួត​របស់​អ្នក ប៉ុន្តែ​ការ​ការពារ​ឈ្នះ​ពានរង្វាន់​ឱ្យ​អ្នក​»​។ ការ​ការពារ​គឺជា​ផ្នែក​ដែល​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​ការ​ប្រកួត​។ ដូច្នេះ​ទោះបីជា​ការ​សរសើរ និង​ការ​យកចិត្តទុកដាក់​ទាំងអស់​ផ្តោត​ទៅ​កាន់​អ្នក​ស៊ុត​បញ្ចូល​ទី និង​អ្នក​បង្កើត​ឱ​កាល​ក៏​ដោយ វា​មិន​មាន​ន័យ​ថា​ខ្សែការពារ​មិន​មាន​សារៈសំខាន់​នោះ​ទេ​។

មាន​ខ្សែការពារ​ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​។ ប៉ុន្តែ​មិនមែន​ពួក​គេ​ទាំងអស់​សុទ្ធតែ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​នោះ​ទេ​។ ដូចនេះ​យើង​ក្រឡេក​មើល​ខ្សែការពារ ៥​នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​។

#5 Virgil van Dijk របស់​ក្លឹ​ប Liverpool រកបាន 220,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍
#4 John Stones របស់​ក្លឹ​ប Manchester City រកបាន 250,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍
#3 Marcelo របស់​ក្លឹ​ប Real Madrid រកបាន 266,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍
#2 Raphael Varane របស់​ក្លឹ​ប Manchester United រកបាន 340,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍
#1 David Alaba របស់​ក្លឹ​ប Real Madrid រកបាន 375,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍