សំនួរ​ចាក់​ដោត​របស់ Salah មុន​ស៊ុត​បាល់​ប៉េ​ណា​ទី

0

អ្នកចាំទី Ben Foster របស់ Watford និយាយ​ថា Mohamed Salah គឺជា​អ្នកជំនាញ​កំពូល​ម្នាក់ បន្ទាប់​ពី​មានការ​សន្ទនា​គ្នា​ពីរ​បី​ម៉ាត់ ក្រោយ​ពី Liverpool ឈ្នះ 5-0 នៅ Vicarage Road ។

Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​ក្រុម​របស់​គាត់​បាន​បំបាក់​ក្រុម​របស់ Foster ក្នុង​ជំនួប Premier League នៅ​ថ្ងៃ​ទី 16 ខែតុលា​។

Foster និយាយ​ថា​៖ Salah បាន​ដើរមក​ជិត​ហើយ​ខ្សឹប​សួរ​ទាំង​ញញឹម​មុន​ស៊ុត​បាល​ពិន័យ​ប៉េ​ណា​ល​ទី​ថា “​តើ​អ្នក​នឹង​លោត​ទៅ​ខាង​ណា​”​។ ដែល​សំនួរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​អារម្មណ៍​តានតឹង​អ្វី​ទាំងអស់​។

គួរ​បញ្ជាក់​ថា ក្នុង 17​ប្រកួត​ទាំងអស់​របស់ Liverpool ខ្សែប្រយុទ្ធ​អេស​ហ្ស៊ី​ប​វ័យ 29 ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​រកបាន 15 គ្រាប់​ពី 12 ប្រកួត​ក្នុង​ការ​ប្រកួត​ទាំងអស់​នៅ​រដូវ​កាល​នេះ​។

លើស​ពី​នេះ គាត់​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​បង្ហាញខ្លួន 10 លើក​ជាប់​ៗ​គ្នា​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp៕