លោក Ole Gunnar Solskjaer កំពុងប្រកាន់ខ្ជាប់នូវការងាររបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester United បន្ទាប់ពីបរាជ័យបង្ករឲ្យមានការខកចិត្តជាច្រើន និងបានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំង។
Goal អាចបញ្ជាក់បានថាការចាញ់ Leicester និង Liverpool ជាប់ៗគ្នា បានធ្វើឱ្យសមាជិកក្រុមបាត់បង់ជំនឿលើ Solskjaer ដោយពួកគេមានការងឿងឆ្ងល់ថា តើពួកគេមានហេតុផលអ្វីដែលត្រូវរក្សាអ្នកចាត់ការន័រវេសន៍រូបនេះ។
អតីតគ្រូបង្វឹក Chelsea លោក Antonio Conte បានបង្ហាញពីបំណងចង់ទទួលការងារនេះ ខណៈដែលបច្ចុប្បន្នលោកបានឈប់ធ្វើការ ហើយបើកចំហចំពោះគំនិតចង់ត្រលប់ទៅ Premier League វិញម្តងទៀត។
ជាមួយគ្នានោះ Zinedine Zidane និង Brendan Rodgers គឺជាបេក្ខភាពដ៏មានសក្តានុពលពីររូបផ្សេងទៀត ប្រសិនបើ United សម្រេចចិត្តបណ្តេញលោក Solskjaer ៕