លោក Carlo Ancelotti ជឿជាក់ថា Eden Hazard សាកសមនឹងអាចចាប់ផ្តើមសម្រាប់ Real Madrid ប៉ុន្តែលោកសារភាពថា គាត់ចូលចិត្តដាក់កីឡាករផ្សេងទៀតឲ្យលេងជំនួសទៅវិញ។
Hazard បានត្រឹមអង្គុយនៅកៅអីកីឡាករបម្រុងសម្រាប់ Real Madrid ខណៈដែលបានជំនួសតំណែងដោយ Vinicius Junior ក្នុងជ័យជម្នះ លើ Barcelona 2-1 កាលពីថ្ងៃអាទិត្យ។
កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះ បានចាប់ផ្តើមការប្រកួត La Liga ត្រឹមតែ 4 ដងប៉ុណ្ណោះក្នុងចំណោម 7 ប្រកួតដែលគាត់បានបង្ហាញខ្លួនក្នុងរដូវកាលនេះ ហើយបានលេងត្រឹមតែការប្រកួតមួយក្នុងចំណោមការប្រកួត Champions League បីលើករបស់ពួកគេ។
លោក Carlo Ancelotti បាននិយាយថា៖ “Hazard អាចចាប់ផ្តើមវិញបានហើយ ប៉ុន្តែគាត់មានរបួសជាច្រើន ហើយយើងមិនទាន់បង្ខំទេ បន្តិចម្តងៗ”។ “ខ្ញុំប្រាកដថា រដូវកាលនេះយើងនឹងឃើញកំណែទម្រង់ដ៏ល្អបំផុតរបស់គាត់ ហើយគាត់នឹងលេងបានច្រើនជាងពេលនេះទៅទៀត៕