បរទេស៖ នេះបើយោងតាមការផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា “វាគ្មានបញ្ហាអ្វី នោះទេចំពោះការសម្រេចចិត្តរបស់លោក Conte នៅថ្ងៃនេះ។ គាត់ចង់បានការងារនៅ Manchester United ហើយគាត់ក៏បានត្រៀមខ្លួនជាស្រេចក្នុងការទទួលការងារនេះ។ ប៉ុន្តែវានៅមិនទាន់មានឯកសារផ្លូវការណាមួយស្នើរទៅគាត់នៅឡើយទេ ចាប់តាំងពីយប់មិញ។ Manchester United នៅតែពិចារណាអំពីការបណ្តេញ ឫក៏បន្តធ្វើការជាមួយ Solskjaer”៕
