យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់កំពូលអ្នកសារព័ត៌មានអ៊ីតាលី លោក Fabrizio Romano នៅប៉ុន្មានម៉ោងមុននេះ បានបញ្ហាញថា៖
«ជំហានដំបូង Man Utd ត្រូវតែសំរេចចិត្តជាចុងក្រោយលើអនាគតរបស់ Solskjær ដោយក្រុមប្រឹក្សាភិបាល ហើយកិច្ចពិភាក្សាផ្ទៃក្នុងនៅតែបន្ត ដើម្បីដោះស្រាយលើវិបត្តិនេះ។ លោក Antonio Conte នឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយ Man Utd ដូចដែលបានបង្ហាញនៅថ្ងៃនេះ ប៉ុន្តែនៅតែមិនទាន់មានទំនាក់ទំនងផ្លូវការនៅឡើយ»។
ដោយឡែក លោក Fabrizio Romano បានឲ្យដឹងបន្ថែមទៀតថា៖ «មិនមានការសង្ស័យលើការសម្រេចចិត្តរបស់លោក Antonio Conte នោះទេ អំឡុងពេលប៉ុន្មានថ្ងៃមកនេះ។ គាត់ចង់បានការងារនៅ Manchester United ហើយគាត់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលយក។ ប៉ុន្តែនៅមិនទាន់មានសំណើជាផ្លូវការនៅលើតុនៅឡើយទេ ព្រោះអ្វីៗស្ថិតនៅក្នុងយប់នេះ។ ចំណែកឯភាគ្គឺខាង Manchester United នៅតែកំពុងគិតថា តើត្រូវបណ្តេញលោក Solskjær ចេញឬអត់»៕