កីឡាករ Man Utd ៥​រូប ​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ពី​ការ​បណ្តេញ​លោក Ole Gunnar Solskjaer

0

ក្រុម Manchester United របស់ Ole Gunnar Solskjaer រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​កាលពី​ចុង​ស​ប្តា​ហ៍​នៅ Old Trafford ក្នុង​ការ​ប្រកួត​ចាញ់​ក្រុម Liverpool ០-៥ ។ ហេតុ​ការ​នេះ​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស ដែល​គាត់​កំពុង​រង​ការ​រិះគន់​ឥត​ឈប់​ឈរ​ពី​អ្នកគាំទ្រ​ក្លឹ​ប​បិសាច​ក្រហម​។

ក្រុម Manchester United បាន​ធ្លាក់​ទំរង់​លេង​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រំពឹង​ថា​លទ្ធផល​នឹង​ក្លាយជា​ការ​អាម៉ាស់​នេះ​ឡើយ​។ លោក Ole Gunnar Solskjaer ហើយ​អនាគត​របស់​គាត់​នៅ​ក្លឹ​ប​មើលទៅ​ប្រហែលជា​កាន់តែ​យ៉ាប់​យឺន​ហើយ​។

សម្រាប់​ការ​ចាញ់​ក្រុម Liverpool បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ Manchester United ខឹងសម្បា​នៅ​ទូ​ទាំង​ពិភពលោក ដែល​វា​ទំនងជា​ថា Ole Gunnar Solskjaer អាច​នឹង​បាត់បង់​ការងារ​របស់​គាត់​មុន​ពេល​ការ​ប្រកួត​ជាមួយ Tottenham Hotspur នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

ជាមួយនឹង​ការ​បណ្តេញ​អ្នកចាត់ការ​វ័យ ៤៨​ឆ្នាំ​រូប​នេះ មើលទៅ​ជៀស​មិន​រួច​នោះ​ទេ កីឡាករ​ដែល​បាន​តស៊ូ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer អាច​នឹង​ទទួល​បាន​ឱកាស​ថ្មី ដើម្បី​បង្ហាញខ្លួន​លើ​ទីលាន​។ ក្នុង​នោះ យើង​មើល​កីឡាករ Man Utd ៥​រូប​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ផ្លាស់​ប្តូរ​អ្នកចាត់ការ​រូប​នេះ ដែល​មាន​ដូច​ជា​កីឡាករ Nemanja Matic, Jesse Lingard, Alex Telles, Edinson Cavani, និង Donny van de Beek៕