Paul Pogba៖ គ្មាន​ពេល​នឹង​ស្តាយក្រោយ

0

ខ្សែបម្រើ Paul Pogba របស់​ក្រុម Manchester United បាន​បញ្ចេញមតិ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 5-0 ក្រោម​ដៃគូ​ប្រជែង​ដ៏​ខ្លាំង Liverpool ក្នុង​ក្របខ័ណ្ឌ Premier League ។

នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់ Pogba បាន​ជំរុញ​ឱ្យ​មិត្ត​រួម​ក្រុម Manchester United របស់​គាត់​ងើប​ចេញពី​ការ​ខកចិត្ត​របស់​ពួក​គេ ហើយ​ឈាន​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​អនាគត​។ Paul Pogba បាន​និយាយ​ថា​៖ «​ពួក​យើង​កុំ​សោកស្តាយ​… ងើបឡើង ឈាន​ទៅ​មុខ ធ្វើ​ឱ្យ​ថ្ងៃ​បន្ទាប់​កាន់តែ​ប្រសើរ​ឡើង​!»​។

បញ្ជាក់​ផង​ដែរ Paul Pogba លេង​បាន​តែ ១៥ នាទី​ប៉ុណ្ណោះ​។ ខ្សែបម្រើ​ដែល​ឈ្នះ​ពាន World Cup រូប​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ទីលាន​នៅ​នាទី​ទី 60 បន្ទាប់​ពី​មានការ​ប្រជែង​មិន​ប្រុង​ប្រយ័ត្ន​លើ Naby Keita ។ ឧបទ្ទវ​ហេតុនេះ​បាន​ធ្វើ​ខ្សែបម្រើ​របស់ Liverpool ត្រូវ​បាន​សែង​ចេញពី​ទីលាន​៕