Mohamed Salah បាននិយាយថា គាត់ចង់បន្តនៅ Liverpool ពេញមួយអាជីពរបស់គាត់ ប៉ុន្តែគ្រប់យ៉ាងគឺស្ថិតនៅលើក្លិប។
ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបវ័យ ២៩ឆ្នាំរូបនេះ ស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៃអាជីពរបស់គាត់សម្រាប់ក្រុមរបស់លោក Jurgen Klopp ចំណែកឯកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន Anfield នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 ហើយមិនទាន់មានការបន្តកិច្ចសន្យាថ្មីនៅឡើយ។
សូមជម្រាបថា ហង្សក្រហម Liverpool នឹងត្រូវប៉ះជាមួយក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ។
រំលឹកឡើងវិញដែរថា Salah បានស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 11 ប្រកួតនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានគ្រប់ការប្រកួត លើកលែងតែការប្រកួតមួយក្នុងចំណោមការប្រកួតរបស់ក្របខ័ណ្ឌ Premier League ចំនួន 8 របស់គាត់ក្នុងឆ្នាំ 2021-22៕