Donnarumma គ្រោង​នឹង​ចាក​ចេញពី PSG ក្រោយ​ពី​…!

0

ការ​សម្រេចចិត្ត​ដ៏​ធំ​បំផុត​មួយ​របស់ Mauricio Pochettino នៅ​ដើមរដូវ​កាល​នេះ គឺ​ការ​ជ្រើសរើស​អ្នកចាំទី​ដៃ​ដំបូង​រវាង Keylor Navas និង Gianluigi Donnarumma ហើយ​វា​ជា​ការ​សម្រេច​ដ៏​ចម្រូងចម្រាស​មួយ​នៅ PSG​។

ពិត​ណាស់ អ្នកចាំទី​កូ​ស្តា​រី​កា Navas ត្រូវ​បាន​ជ្រើសរើស​នាំមុខ​កីឡាករ​អ៊ី​តា​លី​នៅ Paris Saint-Germain ចាប់តាំងពី​កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​ពី​ក្លឹ​ប AC Milan នៅ​រដូវក្តៅ​។

គួរ​រំលឹក​ថា Navas បាន​លេង 6 ប្រកួត​ក្នុង Ligue 1 ដោយ​រក្សា Clean Sheet ពីរ​លើក និង​លេង​ក្នុង Champions League ពីរ​ប្រកួត ដោយ​សរុប​មករ​បូត​គ្រាប់​បាល់ 6 គ្រាប់​ជាមួយនឹង Clean Sheet ពីរ​ដង​។ រីឯ Donnarumma បាន​លេង​ក្នុង​ការ​ប្រកួត Ligue 1 ចំនួន 4 ដង និង​ការ​ប្រកួត​នៅ​អឺរ៉ុប​ចំនួន 1 ដង​ប៉ុណ្ណោះ​។

ភ្នាក់ងារ​របស់ Donnarumma គឺ​លោក Mino Raiola បាន​ឲ្យ​ដឹង​ថា លោក​កំពុង​សម្លឹង​រក​មើល​ការ​ផ្លាស់​ប្តូរ​គាត់​ពី Paris Saint-Germain ដើម្បី​ទៅ​ជា​ជម្រើស​ដំបូង​នៅ​កន្លែង​ផ្សេង នេះ​បើ​យោង​តាម​គេហទំព័រ Calciomercato​។

បច្ចុប្បន្ន Navas កំពុង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​គ្រូបង្វឹក PSG លោក Pochettino ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​របស់​គាត់​។ ដូច្នេះ​វា​ច្បាស់​ណាស់​ថា Donnarumma នឹង​ត្រូវ​អង្គុយ​ចាំ​នៅ​លើ​កៅអី​បម្រុង​៕