បិសាច​ក្រហម​អាច​នឹង​គ្មាន​ខ្សែបម្រើ​​ឆ្នើម​ម្នាក់​ សម្រាប់ប្រកួតទល់នឹង Liverpool

0

លោក Ole Gunnar Solskjaer និយាយ​ថា Bruno Fernandes អាច​ខកខាន​ការ​ប្រកួត Premier League របស់ Manchester United សម្រាប់​ការ​ប្រកួត​ជាមួយ Liverpool នៅ​ថ្ងៃអាទិត្យ​នេះ​។

ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ២៧​ឆ្នាំ​រូប​នេះ បាន​រង​របួស​ក្នុង​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជ័យជម្នះ 3-2 របស់​បិសាច​ក្រហម ទល់​នឹង Atalanta ក្នុង​ក្របខ័ណ្ឌ Champions League ។

ហើយ​ជា​លទ្ធផល Solskjaer មិន​ប្រាកដ​ថា តើ​កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​របស់​លោក Jurgen Klopp នៅ Old Trafford ដែរ​ឬទេ​។

យ៉ាងណាមិញ Liverpool ឈរ​នៅ​លេខ​២ តាម​ពីក្រោយ​ក្រុម​តោ​ខៀវ​មួយ​ពិន្ទុ ហើយ​ពួក​គេ​នឹង​មាន​ទំនុកចិត្ត​ក្នុង​ការ​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​នៅ Old Trafford៕