កីឡាករ ៥​រូប​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង Champions League បច្ចុប្បន្ន

0

ពានរង្វាន់ UEFA Champions League គឺជា​ការ​ប្រកួត​ក្លឹ​ប​លំដាប់​កំពូល​របស់​អឺរ៉ុប​។ ក្រុម​ល្អ​បំផុត​មក​ពី​គ្រប់​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ប្រជែង​គ្នា​ដណ្តើម​យក​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ​។

UEFA Champions League គឺជា​ការ​ប្រកួត​ដ៏​រំភើប​បំផុត​មួយ​ក្នុង​ពិភពលោក ដែល​ប្រជុំ​ដោយ​ក្លឹ​ប​ខ្លាំង​ៗ ដែល​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព និង​មាន​ល្បឿន​លឿន​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​ទាំង ៥​នាក់​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​ក្របខ័ណ្ឌ Champions League សម្រាប់​រដូវ​កាល​នេះ​៖

#5 Meschak Elia របស់​ក្លឹ​ប BSC Young Boys មាន​ល្បឿន 37.8 គីឡូម៉ែត្រ / ម៉ោង
#4 Mario Hermoso របស់​ក្លឹ​ប Atletico Madrid មាន​ល្បឿន 38.3 គីឡូម៉ែត្រ / ម៉ោង
#3 Vinicius Jr. របស់​ក្លឹ​ប Real Madrid មាន​ល្បឿន 38.5 គីឡូម៉ែត្រ / ម៉ោង
#2 Aleksei Miranchuk របស់​ក្លឹ​ប Atalanta មាន​ល្បឿន 38.6 គីឡូម៉ែត្រ / ម៉ោង
#1 Marcos Antonio របស់​ក្លឹ​ប Shakhtar Donetsk មាន​ល្បឿន 38.6 គីឡូម៉ែត្រ / ម៉ោង