អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ El Clasico

0

ការ​ប្រកួត El Clasico ដែល​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​កីឡាបាល់ទាត់ ហើយ​ឥឡូវនេះ​វា​បាន​មក​ដល់​ហើយ ខណៈ​ដែល​ក្រុម Barcelona និង Real Madrid ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ​នៅ​ថ្ងៃអាទិត្យ​។ អ្នកគាំទ្រ​ទាំងអស់​នឹង​សម្លឹង​មើល​តារា​ឆ្នើម​មក​ពី​ក្រុម​ណាមួយ​នឹង​ង​បង្កើត​ការ​ចង​ចាំ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​គឺ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។

Lionel Messi និង Cristiano Ronaldo បាន​ចូលរួម​ការ​ប្រកួត​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ជាមួយ​និង​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់​។ ទោះបី​មិន​ចូលរួម​ក្នុង​ការ​ប្រកួត​លើក​នេះ​ក៏​ដោយ ក៏​ពួក​គេ​ទាំង​ពីរ នៅ​តែ​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ El Clasico​។

កីឡាករ​ល្បី​ទាំង​ពីរ​ឈរ​ជាមួយ​កីឡាករ​ជើង​ចាស់​ផ្សេង​ទៀត ដែល​បាន​កត់ត្រា​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ El Clasico ជាមួយនឹង​ការ​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។ ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ទាំង ៥​នាក់​ក្នុង​ប្រវត្តិសាស្ត្រ El Clasico៖

#5 Ferenc Puskas, Francisco Gento, Cesar Rodriguez – 14 គ្រាប់
#4 Raul Gonzalez – 15 គ្រាប់
#3 Cristiano Ronaldo – 18 គ្រាប់
#2 Alfredo di Stefano – 18 គ្រាប់
#1 Lionel Messi – 26 គ្រាប់