Barcelona បន្ត​កុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ​វ័យក្មេង​រយៈពេល​វែង

0

ក្លឹ​ប​កា​តា​ឡាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា Ansu Fati បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​កន្លះ​នៅ​ក្លឹ​ប Barcelona ដែល​រួម​បញ្ចូល​ទាំង​លក្ខខណ្ឌ​នៃ​ការ​ទិញ​ផ្តាច់​កុងត្រា ១ ពាន់​លាន​ផោន (៨៤៦ លាន​ផោន​/១.១៦ ពាន់​លាន​ដុល្លារ​) ។

ខ្សែប្រយុទ្ធ​វ័យ ១៨ ឆ្នាំ​រូប​នេះ បាន​យល់ព្រម​បន្ត​នៅ Camp Nou រហូត​ដល់​ឆ្នាំ ២០២៧ ដែល​ជា​ការ​បញ្ចប់​នូវ​ការ​រំពឹង​ទុក​នា​ពេល​ថ្មី​ៗ​នេះ​អំពី​អនាគត​របស់​គាត់​។

Barca ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​របស់ Ansu ដល់​ទៅ ២ ឆ្នាំ​រួច​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា រូបគេ​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​របស់​ពួក​គេ​ក្នុង​រយៈពេល​វែង​។

Fanti បាន​បង្ហាញខ្លួន​ចំនួន ៤៧ លើក​រួច​មក​ហើយ​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម Barca រកបាន ១៥ គ្រាប់ ដែល​ការ​ប្រកួត​ចុង​ក្រោយ​ទទួល​ជ័យជម្នះ ៣-១ ទល់​នឹង​ក្រុម Valencia កាលពី​ថ្ងៃអាទិត្យ​ដែល​ជា​ការ​ចាប់ផ្តើម​លី​គ​ដំបូង​របស់​គាត់ ចាប់តាំងពី​វិល​ត្រឡប់​ពី​ការ​ព្យាបាល​របួស​រយៈពេល ១០ ខែ​នៅ​ខាងក្រៅ​៕