ជ័យជម្នះ​ដ៏​អាប់អួ​របស់ Manchester United (មានវីដេអូ)

0

ក្រុម​បិសាច​ក្រហម Manchester United បាន​បង្កើត​ជ័យជម្នះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ទល់​នឹង​ក្រុម Atalanta ក្នុង​លទ្ធផល ៣-២ កាលពី​យប់​ថ្ងៃ​ពុធ​។

គ្រាប់​បាល់​របស់ Mario Pasalic និង Merih Demiral បាន​ផ្តល់​ឱ្យ​ក្រុម​អ៊ី​តា​លី​នូវ​ការ​នាំមុខ ២​គ្រាប់ ដើម្បី​បង្កើន​សម្ពាធ​ទៅ​លើ​គ្រូបង្វឹក Ole Gunnar Solskjaer របស់​ក្រុម​បិសាច​ក្រហម​។

ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​បាន​បង្វែរ​ការ​ប្រកួត​របស់​ខ្លួន​នៅ​ពាក់កណ្តាល​តង់​ទី​ពីរ ជាមួយនឹង​ការ​វិល​ត្រឡប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ខណៈ​ដែល Marcus Rashford, Harry Maguire និង Cristiano Ronaldo បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​។

វា​គឺជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​មាន​ភាព​អាប់អួរ​នៅ​ជុំវិញ Old Trafford បន្ទាប់​ពី​ទទួល​បាន​តែ ១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ៣ លើក​ចុង​ក្រោយ​របស់​ពួក​គេ មុន​ពេល​បើក​ទ្វារផ្ទះ​ទទួល​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃអាទិត្យ​។

ទោះ​យ៉ាងណា​ក្តី លទ្ធផល​នៃ​ការ​ប្រកួត​នេះ បាន​នាំ​មក​នូវ​ប្រតិកម្ម​ផ្ទុយ​គ្នា ពី​អតីត​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Scholes និង Rio Ferdinand នៅ​ក្នុង​ស្ទូ​ឌី​យោ BT Sport បន្ទាប់​ពី​ការ​ប្រកួត​៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=vrSeq4Za_D0