តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា តារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Ousmane Dembélé នឹងបើកចំហចំពោះការផ្លាស់ទៅក្លិប Newcastle United នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅឯ Camp Nou ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ ២៤ឆ្នាំរូបនេះ បានឈានមុខ ក្នុងការពង្រីកកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ។
ទន្ទឹមនឹងនោះ ក្រុមកាតាឡាន នៅតែចង់ចង Dembélé ជាមួយកិច្ចសន្យាថ្មីដោយបានផ្តល់ជូននូវការបន្តរយៈពេលពីរឬបីឆ្នាំ។ ប៉ុន្តែវិធីសាស្ត្រទាំងនោះ ហាក់គ្មានប្រសិទ្ធភាព ដោយភ្នាក់ងាររបស់តារារូបនេះមិនបានឆ្លើយតបទៅនឹងសំណើររបស់ Barca ឡើយ៕