Klopp៖ បង្ហាញ​អារម្មណ៍ “So Sad” ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់មិញ (មានវីដេអូ)

0

ក្រុម​ហង្ស​ក្រហម Liverpool ធានា​បាន ៣​ពិន្ទុ​ពី​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល UEFA Champions League នៅ​ទឹកដី​របស់ Atletico Madrid កាលពី​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​លទ្ធផល ២-៣​។

ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​មានឱកាស​រក​គ្រាប់​បាល់​នាំមុខ​២​គ្រាប់​ដោយ Mohamed Salah និង Naby Keita ប៉ុន្ដែ​ត្រូវ​បាន​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​ដោយ Antoine Griezmann​។

ខ្សែប្រយុទ្ធ​បារាំង​រកបាន​ពីរ​គ្រាប់​សម្រាប់ Atletico ក្នុង​តង់​ទី​១ ប៉ុន្ដែ​គេ​ទទួល​បាន​កាត​ក្រហម ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ទីលាន មុន​ពេល Salah ស៊ុត​ប៉េ​ណា​ល់​ទី​គ្រាប់​ជ័យជម្នះ​សម្រាប់​ក្រុម​លោក Jurgen Klopp ខណៈ VAR បាន​លុប​ចោល​បាល់ ១១​ម៉ែត្រ​សម្រាប់ Atletico​។

ក្រោយ​ពេល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត លោក Diego Simeone បាន​ដើរ​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ ដោយ​មិន​រង់ចាំ​ចាប់ដៃ​គ្នា​ជាមួយ​លោក Klopp ឡើយ ដែល​ធ្វើ​ឱ្យ​គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់ បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​អាកប្បកិរិយា​នេះ​។

លោក Klopp បាន​ថ្លែងប្រាប់ BT Sport បន្ទាប់​ពី​ចប់​ការ​ប្រកួត​ថា​៖ «​ស្ថានភាព​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ចង់​ចាប់ដៃ​ជាមួយ​គាត់ តែ​គាត់​មិន​ចង់​ឡើយ​។ ប្រតិកម្ម​របស់​គាត់ ពិតជា​មិន​ត្រឹមត្រូវ​ទេ ខ្ញុំ​ក៏​បាន​ធ្វើ​ចិត្ត​ត្រជាក់​ដែរ ប៉ុន្ដែ​យើង​ទាំង​ពីរ​មាន​អារម្មណ៍​រំជើបរំជួល​»​។

«​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​គាត់​លើក​ក្រោយ​ទៀត យើង​នឹង​ចាប់ដៃ​គ្នា​។ គាត់​មាន​អារម្មណ៍​ខឹងសម្បារ មិនមែន​ជាមួយ​ខ្ញុំ​នោះ​ទេ ប៉ុន្ដែ​ខឹង​នឹង​ការ​ប្រកួត ហើយ​វា​គឺ​បែប​ហ្នឹង​»៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=8nENt78RARE