ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ស្រីខ្ញុង បានចេញមកធ្វើការបកស្រាយទាក់ទង និងរឿងជំពាក់បំណុលគេជាង៥០ម៉ឺដុល្លារ ស្របពេលជាមួយរឿងរបស់លោកគ្រូ សៀវ សុផល។
ក្នុងនោះស្រីខ្ញុង បានបញ្ជាក់នៅក្នុងឡាយតា “ក្នុងការណាត់ជួបជាមួយនឹងលោកគ្រូ សៀវ សុផល ដើម្បីដោះស្រាយគឺត្រូវបង់ថ្លៃសេវា ១ម៉ឺនដុល្លារ។ នាងក៏បានចរចារជាមួយកូនសិស្សលោកគ្រូ ដែលមានឈ្មោះថា ហេង ដោយសុំត្រឹម ៥០០ដុល្លារ តើអាចជួបលោកគ្រូបានអត់? ក្រោយមកទើបកូនសិស្សទាក់ទងទៅលោកគ្រូ នឹងបានយល់ព្រមនឹងតម្លៃ ៥០០ដុល្លារ។ ប៉ុន្តែដោយសារតែខ្លួន អត់លុយ សុខចិត្តដាក់បញ្ចាំយកលុយ ៥០០ដុល្លារ ដើម្បីយកមកអោយលោកគ្រូ “៕