កីឡាករ Sergio Aguero បានច្រានចោលឱកាសគ្រងអាវលេខ ១០ ដែលទុកចោលដោយ Lionel Messi បើទោះបីជាមិត្តរួមក្រុមនៅ Barcelona សុំឱ្យគាត់ទទួលមរតកអាវដ៏ល្បីល្បាញនេះក៏ដោយ។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ បានចូលរួមជាមួយ Barca ក្នុងការផ្ទេរដោយឥតថ្លៃខ្លួនពីក្រុម Manchester City នៅរដូវក្តៅនេះ ដោយសង្ឃឹមថា នឹងបានលេងជាមួយមិត្តរួមជាតិ Messi ។
ចំពោះការខកចិត្តរបស់ខ្សែប្រយុទ្ធរូបនេះ ក្រោយមិត្តរួមក្រុមអាហ្សង់ទីន បានចាកចេញពីទឹកដី Camp Nou ទៅ Paris Saint-Germain បន្ទាប់ពីក្លិបមិនអាចមានលទ្ធភាព បន្តកុងត្រាថ្មី។
ទោះជាយ៉ាងណា Aguero បានប្រាប់អ្នកយកព័ត៌មាន មុនការប្រកួតទល់នឹងក្រុម Dynamo Kyiv កាលពីថ្ងៃពុធថា «ខ្ញុំបានជ្រើសរើសយកលេខ ១៩ ពីព្រោះវាជាអាវដែលខ្ញុំពាក់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្ញុំ»៕