Jamie Carragher ថា​ការ​មក​ដល់​របស់ Ronaldo នឹង​ប៉ះពាល់​ដល់​កន្លែង Pogba

0

អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jamie Carragher បាន​បញ្ជាក់​ថា​ការ​មក​ដល់​របស់ Cristiano Ronaldo នៅ Manchester United នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​តំណែង​របស់ Paul Pogba ក្នុង​ជម្រើស ១១ នាក់​ដំបូង​។

Carragher បាន​និយាយ​ថា​មុន​ពេល​ការ​មក​ដល់​របស់ Cristiano Ronaldo ថា​កីឡាករ Paul Pogba លេង​នៅ​ខាងឆ្វេង​ដែល​ផ្តល់​ឱ្យ​ក្រុម​បិសាច​ក្រហម​នូវ​ប្រសិទ្ធភាព​ក្នុង​តំបន់​ប្រយុទ្ធ​។ ទោះ​យ៉ាងណា​ក៏​ដោយ​ចាប់តាំងពី Ronaldo មក​ដល់ Pogba ត្រូវ​បាន​បង្ខំ​ឱ្យ​លេង​នៅ​តំបន់​បម្រើ​ម្តងទៀត​ដែល​មិន​ធ្វើ​ឱ្យ Manchester United ទទួល​បាន​ផល​ល្អ​នោះ​ទេ​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​របស់ Sky Sports លោក Jamie Carragher បាន​និយាយ​ថា​៖ «​រឿង​ដំបូង​គឺ Pogba ត្រូវ​តែ​ចេញពី​តំណែង​ខ្សែបម្រើ​កណ្តាល ដោយ​មូលហេតុ​ថា​វា​ជា​កន្លែង​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់ Ronaldo»​។ Carragher ជឿជាក់​ថា Paul Pogba មិន​សម​ក្នុង​ការ​លេង​នៅ​តំបន់​កណ្តាល​ទេ ហើយគាត់​មិន​មាន​ន័យ​ថា Pogba ​គួរតែ​ចាក​ចេញពី​ក្រុម​នោះ​ដែរ ប៉ុន្តែ​កីឡាកររូបនេះ ​មិន​គួរ​លេង​នៅ​តំបន់​កណ្តាល​ឡើយ​៕