Cristiano Ronaldo ប្រាប់​ទៅ​កាន់​ក្លឹ​ប​ថា ម្នាក់​នេះ​ស័ក្តិ​សមបំផុត​សម្រាប់​ជំនួស​តំណែង Ole Gunnar Solskjaer

0

យោង​តាម​ទូរទស្សន៍ El Chiringuito TV បានអោយ​ដឹង​ថា​ក្រុម​បិសាច​ក្រហម Manchester United បាន​ទាក់ទង​ទៅ​អតីត​អ្នកចាត់ការ​ក្រុម Real Madrid លោក Zinedine Zidane តាម​ការ​ណែនាំ​របស់ Cristiano Ronaldo ក្នុង​ករណី​ដែល​ពួក​គេ​សម្រេចចិត្ត​បណ្តេញ​លោក Solskjaer ចេញ​នា​ពេល​ខាង​មុខ​នេះ​។

អ្នកចាត់ការ​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មិន​ស្គាល់​ឈ្នះ​សោះ​បី​ប្រកួត​នៅ Premier League ។ មាន​អ្នកចាត់ការ​ជា​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ ដើម្បី​ជំនួស​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស​ដែល​មាន​ដូច​ជា​លោក Zidane និង Antonio Conte គឺជា​បេក្ខភាព​ដែល​មាន​អាទិភាព​ជាងគេ​។ ទោះ​យ៉ាងណា​ក៏​ដោយ​ប្រសិនបើ​ក្រុម Manchester United ចង់​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​ពី​ក្រុម​បច្ចុប្បន្ន​របស់​ពួក​គេ​នោះ Zinedine Zidane នឹង​ក្លាយជា​បេក្ខជន​ដ៏​ល្អ​ម្នាក់​។

អ្នកចាត់ការ​សញ្ជាតិ​បារាំង​វ័យ ៤៩ ឆ្នាំ​រូប​នេះ បាន​គ្រប់គ្រង Raphael Varane និង Cristiano Ronaldo ក្នុង​កំឡុង​ពេល​ដឹកនាំ​ក្រុម Real Madrid ដែល​បាន​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Champions League បី​ដង​ជាប់​ៗ​គ្នា ហើយ​អ្នកចាត់ការ​រូប​នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ Paul Pogba មាន​ពាក្យ​ច​ចាម​អារាម​ចង់​ផ្លាស់​ទៅ Bernabeu ផង​ដែរ​។

យោង​តាម​លោក Gary Neville ការ​មក​ដល់​របស់​កីឡាករ Cristiano Ronaldo មក​កាន់​ក្រុម​បិសាច​ក្រហម Manchester United បាន​ដាក់​សម្ពាធ​ដោយ​ប្រយោល​ដល់​លោក Ole Gunnar Solskjaer ។ នេះ​ដោយសារ​តែ​អ្នកចាត់ការ​ទូទៅ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្លិប​។ Neville បាន​និយាយ​ថា​៖ «​ដូច្នេះ​បញ្ហា​ដែល Ole ទទួល​បាន​នៅ​ពេល​នេះ​គឺ Ronaldo នឹង​នាំ​មក​នូវ​សម្ពាធ​។ អ្នក​ត្រូវ​តែ​ឈ្នះ​ពានរង្វាន់​ជាមួយ Ronaldo​។ គាត់​មក​ទី​នេះ​មិនមែន​ដើម្បី​លេង​លេខ ២,៣,៤ នោះ​ទេ គឺ​គាត់​មក​ដើម្បី​ឈ្នះ​ពានរង្វាន់​ធំ​ៗ»៕