Gerard Pique រំពឹង​ថា​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់ នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ​នេះ

0

ការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់ Ballon d’Or សម្រាប់​ឆ្នាំ ២០២១ កំពុង​តែ​ក្តៅ​គគុក ដោយ​កំពូល​តារា​ឆ្នើម​របស់​បាល់ទាត់ កំពុង​នាំ​មក​នូវ​ភាព​លេចធ្លោ​នៅ​លើ​ទីលាន​។

ខ្សែការពារ Gerard Pique របស់​ក្រុម Barcelona បាន​ជ្រើសរើស​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ Lionel Messi ជា​បេក្ខជន​ក្នុង​ចិត្ត​របស់​គាត់ ដែល​អាច​នឹង​ទទួល​បាន​ពានរង្វាន់​នេះ​។

Pique បាន​និយាយ​ថា​៖ «Ballon d’Or​? ប្រសិនបើ​អ្នក​ឈ្នះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តាម​លក្ខណៈ​វិនិច្ឆ័យ​នោះ​គឺ Messi ។ ប្រសិនបើ​ពួក​គេ​ជ្រើសរើស​យក​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ក៏​នៅ​តែ​ជា Messi ដែរ​»​។

Gerard Pique មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជឿជាក់​ថា Messi សម​នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or នៅ​ឆ្នាំ​នេះ​។ អ្នកចាត់ការ​ទូទៅ​ក្រុម Barcelona លោក Ronald Koeman ក៏​រំពឹង​ថា​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ នឹង​ទទួល​បាន Ballon d’Or ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ Copa America ឆ្នាំ ២០២១ ។

ដូច​គ្នា​នេះ​ដែរ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Paris Saint-Germain លោក Mauricio Pochettino ក៏​ជឿជាក់​ថា តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន ជា​បេក្ខភាព​ស័ក្តិ​បំផុត​សម្រាប់​ពានរង្វាន់ Ballon d’Or នេះ​ដែរ​៕