ការឈ្នះពានរង្វាន់មិនមែនជាកិច្ចការងាយស្រួលនោះទេ ប៉ុន្តែជាសំណាងល្អដែលយើងបានឃើញកីឡាករបាល់ទាត់លំដាប់ពិភពលោកខ្លះដែលមានទេពកោសល្យ និងជំនាញយ៉ាងអស្ចារ្យ។ កីឡាករខ្លះបានប្រើប្រាស់ជំនាញផ្ទាល់ខ្លួនដើម្បីឈ្នះពាន និងខ្លះទៀតបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជ័យជំនះរបស់ក្រុម។
ប៉ុន្មានឆ្នាំមកនេះក្លឹបៗកំពូលៗនៅអឺរ៉ុបមួយចំនួន បានប្រមូលពានរង្វាន់ធំៗជាច្រើន ជាមួយនឹងការទទួលបានពានរង្វាន់របស់ក្លឹបទាំងនោះ កីឡាករក៏ទទួលបានអត្ថប្រយោជន៍អំពីវាផងដែរ។ សម្រាប់កីឡាករជំនាន់មុនដែលទទួលបានពានរង្វាន់ច្រើនមានដូចជា Ryan Giggs, Maxwell, Xavi, Kenny Dalglish និងអ្នកផ្សេងទៀតជាច្រើន។
ប៉ុន្តែពេលនេះសូមបង្វែរការចាប់អារម្មណ៍ មកមើលកីឡាករ ទាំង៥នាក់ដែលកំពុងប្រកបអាជីពលើទីលាន ហើយបានឈ្នះពានរង្វាន់ច្រើនជាងគេដែលមានដូចជា៖
៥# Cristiano Ronaldo ធ្លាប់ឈ្នះពានរង្វាន់ចំនួន ៣៤
៤# Gerard Pique ធ្លាប់ឈ្នះពានរង្វាន់ចំនួន ៣៥
៣# Lionel Messi ធ្លាប់ឈ្នះពានរង្វាន់ចំនួន ៣៦
២# Andres Iniesta ធ្លាប់ឈ្នះពានរង្វាន់ចំនួន ៣៧
១# Dani Alves ធ្លាប់ឈ្នះពានរង្វាន់ចំនួន ៤៣