បន្ទាប់​ពី​បើក​ប្រទេស​ជា​បណ្ដើរ​ៗ​ឡើង​វិញ​! ចំនួន​ភ្ញៀវ​ទេសចរណ៍​ក៏​មានការ​កើនឡើង​ដែរ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ឧត្តមសេនីយ៍ត្រី ថោ​ង សុ​ផាត នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន អាកាសយាន​ដ្នា​ន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ជា​បណ្ដើរ​ៗ​ឡើង​វិញ ទៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ពិសេស​មានការ​កែសម្រួល​លើ​របប​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​អ្នកដំណើរ ចូល​កម្ពុជា ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​មានការ​កើនឡើង​ចំនួន​អ្នកដំណើរ​ក្នុង​មួយ​ថ្ងៃ​ចំនួន​ជិត ៣០០​នាក់​។ ខណៈ​មុន​មានការ​សម្រួល​លើ​របប​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ក្នុង​មួយ​ថ្ងៃជា​មធ្យម​មាន​អ្នកដំណើរ​ចូល​កម្ពុជា​ចំនួន​ប្រមាណ ២០០​នាក់​តែ​ប៉ុណ្ណោះ​៕