លោក Carlo Ancelotti ថាការអវត្តមានរបស់ Eden Hazard សម្រាប់ការប្រកួត Champions League ទល់នឹង Shakhtar Donetsk មិនបានធ្វើឲ្យប៉ះពាល់ដល់ក្រុមនោះទេ ហើយក៏គ្មាននរណាម្នាក់ធុញទ្រាន់នឹងបញ្ហារបួសរ៉ាំរ៉ៃ របស់ខ្សែប្រយុទ្ធបែលហ្ស៊ិកនោះដែរ។
អតីតខ្សែប្រយុទ្ធក្រុមតោខៀវរូបនេះ ស្ទើរតែមិនបានលេងឱ្យក្រុម Real Madrid ចាប់តាំងពីចូលរួមជាមួយក្លឹប ហើយគាត់បានជួបបញ្ហារបួសចុងក្រោយរបស់គាត់ នៅពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយបែលហ្ស៊ិក។
លោក Ancelotti បានបញ្ជាក់ថា៖ «វាជារយៈពេលដ៏ល្អ ព្រោះកីឡាករបានត្រលប់មកវិញ លើកលែងតែ Hazard ដែលមានបញ្ហាបន្តិចបន្តួច។ Hazard គាត់សាំនឹងបញ្ហាទាំងនេះហើយ ។ សង្ឃឹមថា គេនឹងអាចលេងទល់នឹង Barcelona ឬ Osasuna»៕