Julian Nagesmann ថា​ម្នាក់​នេះ​ជា Role Model របស់​ខ្លួន

0

លោក Nagelsmann ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រូបង្វឹក​វ័យក្មេង​ដ៏​ឆ្នើម​មួយ​រូប​នៅ​អឺរ៉ុប ដោយ​បាន​បង្កើន​បទ​ពិសោធន៍​ដឹកនាំ​ការ​ប្រកួត​នៅ Hoffenheim និង RB Leipzig មុន​ពេល​ទៅ​ដឹកនាំ Bayern​។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ មិនសូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ ក្នុង​ពេល​ជា​កីឡាករ ដោយ​បាន​ចូល​និវត្ត​ពី​អាជីព​នេះ ត្រឹម​អាយុ​២០​ឆ្នាំ ដោយសារ​បញ្ហា​របួស ប៉ុន្ដែ​លោក​បាន​ទម្លាយ​ឱ្យ​ដឹង​ថា កាល​នៅ​ជា​កីឡាករ​លោក​បាន​យក​គម្រូ​តាម អតីត​ខ្សែការពារ Terry​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​កីឡាករ​រូប​ណា​ដែល​បាន​ជួយ​កសាង​ភាព​ច្នៃប្រឌិត​ផ្នែក​គំនិត​ជា​គ្រូបង្វឹក​ដ៏​វ័យក្មេង​ម្នាក់ លោក Nagelsmann បាន​ថ្លែងប្រាប់ The Times ថា​៖ “John Terry​។ វា​ពិតជា​អស្ចារ្យ ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​កីឡាករ​វ័យក្មេង ខ្ញុំ​លេង​ជាមួយ Christian Trasch​។ ខ្ញុំ​បាន​ហៅ​គាត់​ថា Patrick – Patrick Vieira ព្រោះ​គាត់​លេង​ក្នុង​តំណែង​កីឡាករ​លេខ​៦ ហើយ​គាត់​ហៅ​ខ្ញុំ​ថា John Terry, Johnny”​។

“​នៅ​ពេល​នោះ Terry ជា​ខ្សែការពារ​កណ្ដាល​ដ៏​ល្អ​បំផុត​មួយ​រូប ខ្ញុំ​គិត​ថា​មាន​មួយ​រដូវ​កាល គាត់​មិន​ដែល​ចាញ់​នៅ​ក្នុង​ការ​ប្រជែង​បាល់​សូ​ម្បី​ម្ដង​។ គាត់​មាន​ភាព​ឆ្លាត​វៃ​ទៅ​នឹង​ការ​ប្រើ​ក្បាល​។ ខ្ញុំ​ប្រើ​ជើង​លេង​បាន​ល្អ ប៉ុន្ដែ​មាន​ភាព​ប្រសើរ​ក្នុង​ការ​លេង​ក្បាល ហើយ​មាន​ភាព​ស្រ​ដៀង​គ្នា​មួយ​ចំនួន គាត់​ជា​ប្រភេទ​នៃ​កីឡាករ​គម្រូ​”៕