ទោះបីជាស្ថានភាពហិរញ្ញវត្ថុនៅ Barcelona នៅតែមានបញ្ហាក៏ដោយ តែក្រុមយក្សកាតាឡានមានបំណងពង្រឹងប្រព័ន្ធខ្សែប្រយុទ្ធរបស់ពួកគេ នៅដើមខែមករារដូវក្តៅក្រោយ ដោយ Raheem Sterling គឺជាគោលដៅអាទិភាពមួយរបស់ពួកគេ ខណៈដែល Manchester City បានដាក់តម្លៃលក់ ៨០ លានអឺរ៉ូផងដែរ។
បច្ចុប្បន្ន Sterling កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយនៅ ManCity ដោយបាត់បង់កៅអីក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Pep Guardiola ចំពេលមានពាក្យចចាមអារាមថាកំពុងមានការប្រេះឆារ។
កិច្ចព្រមព្រៀងរបស់ Sterling ជាមួយ Manchester City ត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ ២០២៣ ដែលធ្វើឱ្យគាត់ស្ថិតនៅតំបន់ក្រហម ដើម្បីចាកចេញដោយឥតគិតថ្លៃខ្លួន ប៉ុន្តែគាត់សង្ឃឹមថានឹងចាកចេញមុនពេលនោះ ហើយ Man City គ្មានចេតនាក្នុងការបញ្ចុះតម្លៃឡើយ៕