លោក Gary Neville បានប្រើវេទិកាកីឡា Sky Sports របស់ខ្លួនម្តងទៀត ដើម្បីវាយបកលើក្រុមបិសាចក្រហម Manchester United ដែលអនុញ្ញាតឱ្យ Leicester City យកឈ្នះពួកគេក្នុងលទ្ធផល ៤-២ កាលពីថ្ងៃសៅរ៍។
ថ្លែងក្នុងកម្មវិធីបាល់ទាត់រាត្រីថ្ងៃចន្ទលោក Neville បានហៅកីឡាកររបស់ក្រុមបិសាចក្រហមថាជាកូនក្មេង ដែលមានអត្មានិយមច្រើន លេងជាមួយគ្នាមិនបានល្អ។ គាត់បានប្រៀបធៀបទម្រង់លេងរបស់ពួកគេទៅនឹងក្រុម Manchester City និង Liverpool ដែលគាត់និយាយថា“ ធ្វើការដូចឆ្កែ” ក្នុងការស្វែងរកគ្រាប់បាល់។
បិសាចក្រហមកំពុងធ្លាក់ទៅចំណាត់ថ្នាក់លេខ ៦ នៅ Premier League និងមាន ៥ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Chelsea ៕