បរទេស៖ អ្នកចាំទីវ័យ២០ឆ្នាំ របស់ Norwichដែលត្រូវបានខ្ចីជើងដោយក្លឹប Livingston ក្នុងក្រប់ខណ្ឌស្កុតឡែន អាចនឹងត្រូវសម្រាក់ពីកីឡាបាល់ទាត់ ក្រោយរូបគេបានរកឃើញថាមានជម្ងឺមហារីកពងស្វាស។
Barden បានប្រាប់គេហទំព៍ររបស់ Norwich ថា”ខ្ញុំមានគំនិតវិជ្ជមានចំពោះបញ្ហាមួយនេះ។ ខ្ញុំមានជំនឿចិត្តថាខ្ញុំនិងអាចយកឈ្នះវាបាន និងអាចត្រលប់មកធ្វើអ្វីដែលខ្ញុំស្រឡាញ់វិញបាន”។
គាត់បានបន្ថែមទៀតថា “វាពិតជាពិបាក់ណាស់ និងជាពេលវេលាប្រកួតប្រជែងមួយ។ ប៉ុន្តែខ្ញុំទទួលបាការគាំទ្រពីសំណាក់គ្រួសារ មិត្តភ័ក្រ និងមិត្តរួមក្រុម”។
គួរបញ្ជាក់ថា Barden បានបង្ហាញខ្លួន ៤ដងសម្រាប់ Norwich នៅរដូវកាលមុន នឹងត្រូវបានខ្ចីជើងដោយក្លឹប Livingston ក្នុងរដូវកាល ២០២១-២២នេះ៕
ប្រភព៖ BBC