ធ្លាយ​រឿងស្រី​ខ្ញុង ធ្លាប់​ខ្ចី​លុយ​ថៅកែ​ស្រី​ហាង​សម្រស់​ធម្មជាតិ ២០​ម៉ឺន​ដុល្លារទៅ​សង់​គេ​ម្តង​ហើយ

0

ភ្នំពេញ​៖ តារា​កំប្លែង​ស្រី​ខ្ញុង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ថា​ខ្លួន​បាន​ជំពាក់​ប្រាក់​គេ​ប្រមាណ ជិត​៦០​ម៉ឺន​ដុល្លារ​។ ដោយ​ការ​ខ្ចីប្រាក់​នេះ គឺ​មាន​រយៈពេល ៣​ឆ្នាំ​កន្លង​មក នឹង​ខ្ចី​ពី​ជនជាតិ​ចិន ដែល​មានការ​ប្រាក់​ខ្ពស់​មែនទែន​។

នៅ​ល្ងាច​ថ្ងៃ​ដ​ដែរ​ស្រី​ខ្ញុង​បាន​ធ្វើការ​ឡាយ​វី​ដេ​អូ​ជាមួយនឹង​ថៅកែ​ស្រី​ហាង​សម្រស់​ធម្មជាតិ​អ្នក​នាង ស្រី​អូន​។ ស្រប​នេះ ស្រី​អូន ក៏​បាន​បញ្ចេញ​នៅ​ការ​ពិត​មួយ​ថា គាត់​ធ្លាប់​អោយ​ស្រី​ខ្ញុង​ខ្ចី​លុយ​ប្រមាណ ២០​ម៉ឺន​រួច​មក​ហើយ យក​ទៅ​សង​គេ និង​ពង្រីក​មុខ​របស់ មុន​នឹង​បែកធ្លាយ​រឿង​លុយ ៥៧២,០០០​ដុល្លារ​នេះ​ទៀត​៕