សមត្ថកិច្ច​ចាប់​បាន​អ្នកជំនាញ​ឆក់​កាបូប​តាម​ដងផ្លូវ​ម្នាក់

0

ភ្នំពេញ​៖ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​) កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី នៅ​ចំណុច​មុខ​សាលា​ព្រះ​យុគន្ធរ ផ្លូវ​ព្រះ​មុន្ទី​វង្ស ក្រុម​ទី​១០ ភូមិ​១ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ ហុង ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ​(​មាន​សារធាតុ​ញៀន​)​។ វត្ថុ​តាង​ចាប់​យករួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក CLICK ពណ៌​ស លាយ​ខ្មៅ លេខ​តួ​+​លេខ​ម៉ាស៊ីន​លេខ M5244559 គ្មាន​ផ្លា​ក​លេខ និង​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ ពណ៌​ខៀវ ចំនួន​០១ (​របស់​ជន​រង​គ្រោះ​)​។

ជន​រង​គ្រោះ​ឈ្មោះ សឿង សឿ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល​លេខ​១០ ផ្លូវ​លេខ​៣៦០ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ឃាត់ខ្លួន​បណ្ដោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តុលាការ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ