ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់ទី ៧ និងជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលរបស់ក្រុមហង្សក្រហមក្នុងការបំបាក់ក្រុម Watford ដែលទើបនឹងឡើងមកថ្មី។
ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ២៩ឆ្នាំរូបនេះ គឺជាកីឡាករល្អបំផុតនៅពេលបច្ចុប្បន្ន ដែលរូបគេបានបំប៉ោងសំណាញ់ទីសម្រាប់ការប្រកួតជាលើកទី ៦ ជាប់ៗគ្នា។
Liverpool មានភាពល្អប្រសើរឡើងវិញ ក្នុងការប្រកួតដំបូងរបស់លោក Claudio Ranieri ដែលដឹកនាំក្រុម Watford គឺហង្សក្រហមបានលត់ក្រុម Hornets មិនឲ្យតដៃរួចដោយលទ្ធផល ៥-០៕