Klopp ថា​កីឡាករ​ម្នាក់​នេះ​ល្អ​ជាង Ronaldo និង Messi

0

លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ Mohamed Salah បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម​បាន​បំបាក់​ក្រុម Watford ៥-០ កាលពី​ថ្ងៃ​សៅរ៍ ដោយ​សរសើរ​ខ្សែប្រយុទ្ធ​រូប​នេះ​ថា​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។

លោក Klopp បាន​ប្រាប់ BT Sport បន្ទាប់​ពី​ការ​ប្រកួត​ថា​៖ “ សម្រាប់​ខ្ញុំ​គាត់​គឺ​ល្អ​បំផុត​។ ប៉ុន្តែ Robert Lewandowski ក៏​មិន​អន់​ដែរ ចំណែកឯ Cristiano Ronaldo នៅ​តែ​រក​គ្រាប់​បាល់​បាន ហើយ Lionel Messi នៅ​តែ​អស្ចារ្យ​។ ប៉ុន្តែ​នៅ​ពេល​នេះ Salah ច្បាស់​ជា​ស្ថិត​នៅ​កំពូល​នៃ​បញ្ជី​នោះ​ហើយ​” ។

Salah ទទួល​បាន​គ្រាប់​បាល់ និង Asist ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ដែល​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool ឈរ​នៅ​លើ​កំពូល​តារាង Premier League ១ ពិន្ទុ​នាំមុខ​ក្រុម Manchester City៕