Pogba៖ United ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​ម្យ៉ាង ប្រសិនជា​ចង់អោយ​មហិច្ឆតា​លើក​ពាន នៅ​មាន​ឪ​កាស

0

បរទេស​៖ ក្រោយ​ការ​ប្រកួត​ចាញ់​របស់ United នៅ​ទឹកដី Leicester ក្នុង​លទ្ធផល ៤​ទល់​២ កាលពី​យប់មិញ​នេះ​។ Paul Pogba បាន​ចេញ​មក​និយាយ​ថា “Manchester United ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​អ្វីម្យ៉ាង ប្រសិនជា​ចង់អោយ​មហិច្ឆតា​លើក​ពាន Premier League របស់​ពួក​គេ​នៅ​មាន​ឪកាស​”​។ ខណៈ​ពេល​ក្រុម​បិសាច​ក្រហម​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង​លី​គ​កាលពី​រដូវ​កាល​មុន និង​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa League​។

ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៅ Old Trafford បាន​ចុះហត្ថលេខា​យក Jadon Sancho, Raphael Varane និង Cristiano Ronaldo នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កាលពី​រដូវក្តៅ​កន្លង​ទៅ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម Man United អោយ​មាន​ភាពរឹងមាំ​ដូច​ទៅ​នឹង​សម័យ​លោក Sir Alex Ferguson ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ទៅ​នឹង​ការ​ចង់បាន​នោះ​ទេ​។

United បាន​ចាញ់​ក្រុម Leicester ក្នុង​លទ្ធផល ៤​ទល់​នឹង​២ កាលពីរ​យប់​ថ្ងៃ​សៅរ៍​ដែល​នេះ ជា​លទ្ធផល​អាក្រក់​បំផុត នៅ​ក្នុងកាល​ប្រកួត​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ នៅ​ក្នុង​បទ​សម្ភាស៍​មួយ​ក្រោយ​ចាញ់​ការ​ប្រកួត Pogba បាន​និយាយ​ថា ” United ត្រូវការ​ផ្លាស់​អ្វីម្យ៉ាង “​។

Pogba បាន​ប្រាប់​ទៅ Skysport ថា “​មែន ខ្ញុំ​គិត​ថា យើង​ត្រូវស្វែងរក​អ្វីម្យ៉ាង និងផ្លាស់​ប្តូរ​អ្វីម្យ៉ាង។ ​ប្រសិនបើ​យើង​ចង់​ប្រកួតប្រជែង ហើយ​ប្រសិនបើ​យើង​ចង់​ឈ្នះ​ពានរង្វាន់ ដូច្នេះ​ការ​ប្រកួត​ទាំងនោះ គឺ​យើង​ត្រូវ​តែ​ឈ្នះ ទោះបីជា​ការ​ប្រកួត​នោះ​ពិបាក​ក៏​ដោយ​។​ទោះបី​ពួក​យើង​ត្រូវ​ប្រកួត​ក្រៅ​ដី ក៏​យើង​ត្រូវ​ស្វែងរក​នៅ យុទ្ធសាស្ត្រ​ត្រឹមត្រូវ​មួយ​ដើម្បី​ទទួល​បាន​ជ័យ​ជំនះ​។ នោះ​គឺជា​គំនិត​របស់ខ្ញុំ​។ យើង​ត្រូវ​រួម​គ្នា​ហើយ​ស្វែងរក​បញ្ហា​”៕

ប្រភព៖ Manchester Evening News