អ្នកគាំទ្រ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្នុង Twitter ក្រោយ United បរាជ័យ

0

បរទេស៖ អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United បាន​នាំគ្នាបង្ហោះក្នុង​បណ្តាញ​សង្គម​ Twitter បន្ទាប់​ពី​ការ​បរាជ័យ ៤-២ របស់​ពួក​គេ​នៅ​ក្នុង​ទឹកដី​ក្រុម Leicester City កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។

បើ​ទោះបីជា​ក្រុម​បិសាច​ក្រហម​បាន​ធ្វើ​ការ​នាំមុខ ១-០ មុន​ក៏​ដោយ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​របស់​កីឡាករ Mason Greenwood ក៏​ក្រុម​ម្ចាស់ផ្ទះ​​អាច​ធ្វើការ​វាយបក​វិញ​ ដើម្បី​រក​គ្រាប់​បាល់​នាំមុខ​បាន​ដោយ​កីឡាករ Youri Tielemans និង Caglar Soyuncu ។

United ហាក់​មាន​សង្ឃឹម​អាច​រក្សា​បាន​មួយ​ពិន្ទុ នៅ​ក្នុង​ប្រកួត​នេះ ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​តាម​ស្មើរ​របស់ Rashford​។ ប៉ុន្តែ​អ្វី​ៗ ត្រូវ​រលាយ​ដូច​ផ្សែង​អស់ ក្រោយ Jamie Vardy និង Patson Daka បាន​រក​គ្រាប់​បាល់​បន្ថែម​អោយ Leicester ធ្វើ​អោយ​ក្រុម​លោក Ole ត្រូវ​ចាញ់​យ៉ាងធ្ងន់ធ្ងរ​។

ការ​បរាជ័យ​នេះ​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ​សម្រាប់ ៣​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ Premier League​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ការ​បរាជ័យ​នេះ បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​របស់​ក្លឹ​ប​នៅ​លើ​បណ្តាញ​សង្គម​៕

ប្រភព៖ Manchester Evening News