គេ​ឈ្នះ​ទាំងអស់ លើកលែងតែ Manchester United ចាញ់

0

បរទេស​៖ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ ក្រុម​ខ្លាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​ទាំង​៣ គឺ​ទទួល​បាន ៣​ពិន្ទុ ទាំងអស់ ដោយឡែក​មាន​តែ Manchester United មួយ​ប៉ុណ្ណោះ ដែល​ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ក្រោម​ថ្វីដៃ Leicester City​។

ក្នុង​នោះ​ដែរ ក្លឹ​ប​ខ្លាំង​ចំនួន​៣ ដែល​ទទួល​ជ័យ​ជំនះ​នោះ​រួម​មាន Liverpool 5-0 Watford, Man City 2-0 Burnley និង Chelsea 1-0 Brentford​។ ខណៈ​ក្លឹ​ប​បិសាច​ក្រហម​វិញ គឺ​ចាញ់​ម្ចាស់ផ្ទះ Leicester City 4-2​។ លទ្ធផល​នេះ បាន​ធ្វើ​អោយ ៣​ប្រកួត​ចុង​ក្រោយ​របស់​បិសាច​ក្រហម​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស គឺ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ឡើយ​ទេ ដោយ ចាញ់​២ និង​ស្មើរ ១៕