ភ្នំពេញ៖ ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា SreyMach Single បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ដោយបានសរសេរថា “សូមអោយប្អូនស្រីពៅរបស់បងទៅអោយបានសុខចុះបើមានជាតិក្រោយយើងនឹងធ្វើជាបងប្អូនដ៏ល្អទៀត”។ នារីខាងលើ គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ស្លាប់ នៅក្នុងហេតុការណ៍រថយន្តធុនត្រាបុករះនៅតាមបណ្តោយផ្លូវវេងស្រេង។
គួរបញ្ជាក់ថាកាលពីវេលាម៉ោងប្រមាណ១០ជាង យប់ថ្ងៃទិ១៦ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយ ដោយរថយន្តទំនើបម៉ាក ធុនត្រា បានបើកបុករះ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នេះបើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តខាងលើពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 ពណ៌ខ្មៅ បើកបរក្នុងស្ថានភាពស្រវឹងបានបុករះនៅតូបលក់អាហារតាមចិញ្ចើមផ្លូវ តាមបណ្តោលផ្លូវវេងស្រេង បណ្តាលអោយមនុស្ស ៣នាក់ ស្លាប់នៅនឹងកន្លែង ហើយ ៣នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ (ក្នុងនោះ ២នាក់របស់ធ្ងន់ និងមាននារីម្នាក់ធ្លាយពោះវៀនមកក្រៅ)។
ក្រោយកើតហេតុជនបង្កបានចុះពីរថយន្តនឹងព្យាយាមរត់គេច ពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការតាមចាប់ខ្លួនបានត្រលប់មកវិញ។ នៅពេលនេះ ជនបង្កត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿង ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕




ប្រភព៖ Rangsey Roth