ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹង ខេត្តពោធិ៍សាត់ ៖
១-កម្ពស់ទឹកសឹ្ទង, ទន្លេ ៖
-ទឹកសឹ្ទងពោធិ៍សាត់ៈ ៤.៧២ម, (កម្ពស់ប្រុងប្រយ័ត្ន ៥.00ម)
-ទឹកសឹ្ទងក្រវាញៈ ៣.១៦ម, (កម្ពស់ប្រុងប្រយ័ត្ន ៦.០០ម)
-ទឹកសឹ្ទងវាលវែងៈ ២.១៥ម, (កម្ពស់ប្រុងប្រយ័ត្ន ៩.០០ម)
-ទន្លេកំពុងលួងៈ ៥.៥៥ម
២-ស្ថានភាពទឹកតាមដងសឹ្ទងពោធិ៍សាត់ ៖
-នៅស្រុកភ្នំក្រវាញ ទឹកសឹ្ទងចាប់ផ្តើមស្រកចំនួន ០.២៦ម។
-នៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើង នៅព្រឹកនេះ ០.៣៤ម គិតពីព្រលឹមមក នឹងស្រកវិញក្នុងរយៈពេល៦ម៉ោង បើមិនមានភ្លៀងបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ៕


