ភ្នំពេញ៖ នេះបើយោងតាមការផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នៅ J-Village, មជ្ឈមណ្ឌល់ហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន,ត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហាត់ មុនការប្រកួត AFC U23 Asian Cup Qualifiers។
ក្នុងនោះក្រុមកម្ពុជា នឹងប៉ះ ហុងកុង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ (កីឡដ្ឋាន J-Village)។ នឹងមួយប្រកួតទៀតកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village ដដែរ៕



